ឯកឧត្តមបណ្ឌិត សុិន វុទ្ធី ចុះពិនិត្យស្ថានភាពទឹកបឹងទន្លេបាទីដែលបានកេីនឡេីង​បណ្តាលមកពីទឹកភ្លៀង​ពីស្ទឹងព្រែកត្នោត​ និងបញ្ជាបេីកមុខទឹក​តូច​មិនសមស្របនឹងធារទឹក​ នៅតាមកំណាត់ផ្លូវជាតិលេខ២

(ខេត្តតាកែវ)  ÷ នៅថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹកបឹងទន្លេបាទីដែលបានកេីនឡេីង​បណ្តាលមកពីទឹកភ្លៀង​ពីស្ទឹងព្រែកត្នោត​ និងការបេីកមុខទឹក​តូច​មិនសមស្របនឹងធារទឹក​ នៅតាមកំណាត់ផ្លូវជាតិលេខ២​ ទ្វារ​ទឹកចំណុចស្ពានកំពង់ដង្កោស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ នៅទំនប់សណ្តបឹងទន្លេបាទីត្រង់ចំណុចក្បាលសែន អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋបានសហការគ្នារៀបដាក់បាវដីទប់​កុំឲ្យទឹកហូរកាត់។
បន្ទាប់មក ឯកឧត្តមបណ្ឌិត បានបន្តចុះពិនិត្យទំនប់ខ្ពបត្របែកស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ដោយពិនិត្យឃើញក្នុងទំនប់មានបរិមាណទឹកច្រើនហើយភ្លៀងនៅតែបន្តធ្លាក់ ឯកឧត្តមបណ្ឌិតបានបញ្ជាឲ្យមន្រ្តីមន្ទីរធ្វើការបើកទ្វារទឹកមួយប្រឡោះ​ដេីម្បីបន្ធូរសម្ពាធទឹក ៕