ឯកឧត្ដម នាក់ ដាង  ប្រធានមុខព្រួញខេត្តកែប បានចុះពិនិត្យស្ថានភាពទឹកក្នុងអាង នៅក្នុងភូមិសាស្រ្តខេត្តកែប និងការបង្ករបង្កេីនផលស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ

ខេត្តកែប ÷ នៅថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តកែប អមដំណេីរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានចុះពិនិត្យស្ថានភាពទឹកក្នុងអាង នៅក្នុងភូមិសាស្រ្តខេត្តកែប និងការបង្ករបង្កេីនផលស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងដំណាំរួមផ្សំមួយចំនួនដូចជា ៖ ពោត. ដំឡូង. ឪឡឹក. ល្ពៅ. អំពៅ. ស្វាយ. ម្រេច. ត្រសក់. ត្រឡាច ។
មិនតែប៉ុណ្ណោះខេត្តកែប ឃេីញថាវិស័យធនធានទឹកពិតជាមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ការប្រេីប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃ និងសត្វពាហនៈផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលេីការថែរក្សាទឹកទុកសម្រាប់រដូវប្រាំងនៅពេលខាងមុខផងដែរ ៕