ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង បូមទឹកចេញពីអាងទឹកស្នេហ៍
ខេត្តព្រៃវែង ÷ នៅថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកដោយប្រើប្រាស់ម៉ាស៊ីនចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង បូមទឹកចេញពីអាងទឹកស្នេហ៍ដើម្បីសង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីវស្សាហើយជួបការខ្វះទឹកចំនួន ៤២០ហិកតា ស្ថិតនៅឃុំធាយ និងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ៕