ក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រៃវែង សហការជាមួយក្រុមហ៊ុនចិន បានអន្តរាគមន៍បូមទឹកលើកទី២ ស្ថិតនៅស្ថានីយបូមទឹកទី២ ដោយប្រើប្រាស់ឋាមពលអគ្គីសនីនៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ១ ដាក់បញ្ចូលប្រឡាយមេទី១ ប្រវែង២៨គ.ម

ខេត្តព្រៃវែង ÷​​​​​ ​នៅថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រៃវែង សហការជាមួយក្រុមហ៊ុនចិន បានអន្តរាគមន៍បូមទឹកលើកទី២ ស្ថិតនៅស្ថានីយបូមទឹកទី២ ដោយប្រើប្រាស់ឋាមពលអគ្គីសនីនៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ១ ដាក់បញ្ចូលប្រឡាយមេទី១ ប្រវែង២៨គ.ម ដើម្បីសង្គ្រោះស្រូវប្រាំងដែលប្រជាពលរដ្ឋបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាចំនួន ២.៨៥៥ ហិកតា ស្ថិតនៅឃុំចំនួន៦ គឺឃុំព្រៃខ្លា ,ជាខ្លាង ,ស្វាយអន្ទរ អង្គរទ្រេត ,មេមុណ្យ និងឃុំដំរីពួន ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕