ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ភូមិអូរ

ខេត្តកំពត ÷​​​​​ ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២០៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ភូមិអូរ ដែលមានទំនប់ប្រវែង ៨៦៤ម៉ែត្រ , ប្រឡាយមេ ប្រវែង ៣ ៩៤១ម៉ែត្រ , ប្រឡាយរង ប្រវែង ៤ ០៦១ម៉ែត្រ , សំណង់ទ្វារដោះទឹក ០២កន្លែង, សំណង់ទ្វារទឹក ០២កន្លែង និងផ្លូវលំចូលទៅកាត់ទំនប់ ប្រវែង ២ ៥៦០ម៉ែត្រ ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៤០០ហិកតា និងប្រាំង ៣៥ហិកតា ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ៕