ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំពិភាក្សាជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃអាងទឹកទំនប់ម្កាក់ ដើម្បីសាកសួរ និងសិក្សាអំពីលក្ខណៈបច្ចេកទេសបឋម សម្រាប់ជាទឡ្ហីករណ៍ និងមានមូលដ្ឋានគ្រឹះច្បាស់លាស់ ក្នុងការវាយតម្លៃ និងឆ្លេីយតបទៅនឹងសំណេីសុំដកទឹកសម្រាប់ផលិតទឹកស្អាត
ខេត្តសៀមរាប ÷ ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានជួបប្រជុំពិភាក្សាជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃអាងទឹកទំនប់ម្កាក់ ដើម្បីសាកសួរ និងសិក្សាអំពីលក្ខណៈបច្ចេកទេសបឋម សម្រាប់ជាទឡ្ហីករណ៍ និងមានមូលដ្ឋានគ្រឹះច្បាស់លាស់ ក្នុងការវាយតម្លៃ និងឆ្លេីយតបទៅនឹងសំណេីសុំដកទឹកសម្រាប់ផលិតទឹកស្អាត ។
ជាមួយគ្នានេះផងដែរ ក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅក្នុងអាងនិងទីតាំងស្នើសុំដំឡើងដាក់ស្ថានីយបូមទឹកសម្រាប់ផលិតទឹកស្អាត បម្រេីឲ្យការប្រេីប្រាស់ទឹករបស់ប្រជាពលរដ្ឋចំនួន ៣ភូមិ (ភូមិថ្លុកស្មាច់ ព្រៃធំ និងគោកធ្លក) ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ផងដែរ៕