ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្តាញសហគមន៍កសិករប្រើប្រាស់ទឹកនៅក្នុងអាងស្ទឹងពោធិ៍សាត់ 

ខេត្ត​ពោធិ៍សាត់​ ÷​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង និងលោក UEDA Yasunari ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្ម JICA បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្តាញសហគមន៍កសិករប្រើប្រាស់ទឹកនៅក្នុងអាងស្ទឹងពោធិ៍ សាត់ នៅសណ្ឋាគាររីវើសាយ ក្រុងពោធិ៍សាត់។
កិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ មានការចូលរួមពីតំណាង JICA នៅកម្ពុជា ថ្នាក់ដឹក នាំក្រសួង ទីប្រឹក្សាក្រសួង លោកប្រធានមជ្ឈ មណ្ឌលសេវាប្រព័ន្ធធារាសាស្ត្រ ឧតុនិយមលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹកក្នុងខេត្តពោធិ៍សាត់ សរុបចំនួន ៨០ នាក់។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ គឺផ្សព្វផ្សាយបទពិសោធន៍លើការប្រើប្រាស់ធនធានទឹកនៅអាងស្ទឹង ប្រទេសជប៉ុន ដោយតំបន់កែលម្អដី Taisetsu (Taisetsu Land Improvement District) ខេត្ត Hokkaido ប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ បានចែករំលែកបទ ពិសោធន៍ និងបានពិភាក្សាយ៉ាងផុសផល់លើការងាគ្រប់គ្រងធនធានទឹកតាមអាងស្ទឹង និងការគ្រប់គ្រង ការថែទាំ និងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ រវាងសហគមន៍កសិករប្រើប្រាស់ទឹកនៅអាងស្ទឹងពោធិសាត់ និងក្រុមការងារតំបន់កែលម្អដី Taisetsu ប្រទេសជប៉ុន និងបានរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣ និង២០២៤។
បេសកកម្ម JICA បានសន្យាបន្តពង្រឹងកិច្ចសហប្រតិ្តការរវាងប្រទេសទាំងពីរលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា ៕