ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង និងលោក UEDA Yasunari ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្ម JICA បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត លើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពរបស់គ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ

ខេត្ត​ពោធិ៍សាត់​ ÷​ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង និងលោក UEDA Yasunari ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្ម JICA បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត លើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពរបស់គ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងធនធានទឹក និង ឧតុនិយម និង JICA ដែលតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានទឹកនៅក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានសន្យាបន្តកិច្ចសហការ និងពង្រឹងសមត្ថភាព របស់គណៈកម្មាធិការគ្រប់គ្រងធនធានទឹកអាងស្ទឹងពោធិ៍សាត់ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកនៅក្នុងអាងស្ទឹងពោធិ៍សាត់ សម្រាប់បម្រើដល់វិស័យកសិកម្ម វិស័យឧស្សាហកម្ម ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងការថែរក្សាបរិស្ថាន ៕