ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង និងលោក UEDA Yasunari ទីប្រឹក្សាបច្ចេក ទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្ម JICA ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តរបស់គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងបរិបូណ៍-បំណក់គំរូ

ខេត្តកំពង់ឆ្នាំង ÷​ នៅថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង និងលោក UEDA Yasunari ទីប្រឹក្សាបច្ចេក ទេសជាន់ខ្ពស់របស់ JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានបេសកកម្ម JICA ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអមដំណើរបានចូលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តរបស់គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងបរិបូណ៍-បំណក់គំរូ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងធនធានទឹក និង ឧតុនិយម និងJICA ដែលតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រង និងការអភិវឌ្ឍន៍ធន ធានទឹក និងវិស័យផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងបានសន្យាបន្តកិច្ចសហការ និងពង្រឹងសមត្ថភាពរបស់គណៈកម្មា ធិការគ្រប់គ្រងធនធាន ទឹកអាងស្ទឹងបរិបូណ៍-បំណក់គំរូ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពលើការប្រើប្រាស់ទឹកនៅក្នុងអាងស្ទឹងបរិបូណ៍-បំណក់សម្រាប់បម្រើដល់វិស័យកសិកម្ម វិស័យឧស្សាហកម្ម ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការថែរក្សាបរិស្ថាន ៕