ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង
ខេត្តបាត់ដំបង ÷ ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ៕