ឯកឧត្តម ចាន់ យុត្ថា ប្រធានគណៈកម្មាធិការដឹកនាំ (PSC) នៃកម្មវិធី WAT4CAM ដឹកនាំក្រុមការងារ PMU នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរក្រុមបេសកម្មនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ (AFD) ចុះពិនិត្យស្ថានភាពប្រភពធនធានទឹកក្នុងខេត្តបន្ទាយមានជ័យ ស្វែងយល់ពីវឌ្ឍភាពក្នុងការអនុវត្តការងារ
(ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ-ខេត្តសៀមរាប និងខេត្តព្រះវិហារ) ៖ នៅថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា ប្រធានគណៈកម្មាធិការដឹកនាំ (PSC) នៃកម្មវិធី WAT4CAM បានដឹកនាំក្រុមការងារ PMU នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរក្រុមបេសកម្មនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិឌ្ឍ (AFD) មកពីទីក្រុងប៉ារីសដែលបានដឹកនាំដោយអ្នកស្រី HOFMANN Alexia និងក្រុមទីប្រឹក្សាបច្ចេកទេសទាំងអស់ (TA-INFRA, TA-ISWM, TA-AGRI, TA-OiEau, CIRAD, ASSET) និងមន្ទីធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ បានចូលរួមផងដែរ ។ គោលបំណងនៃដំណើរទស្សនកិច្ចចុះពិនិត្យស្ថានភាពប្រភពធនធានទឹកក្នុងខេត្តបន្ទាយមានជ័យ ស្វែងយល់ពីវឌ្ឍភាពក្នុងការអនុវត្តការងារ និងបានជួបជាមួយប្រជាកសិករតំណាងកសិករប្រើប្រាស់ទឹក(FWUC) និងសហគមន៏កសិកម្ម (AC) នៅទីតាំងអនុវត្តគ្រោងដូចជា ៖
១. ប្រព័ន្ធធារាសាស្រ្តគម្រោងកង្ហត ក្នុងខេត្តបាត់ដំបង
២. ប្រព័ន្ធធារាសាស្រ្តម្កាក់ ក្នុងខេត្តសៀមរាប ៣. គម្រោងអូរកំបោរ-សករាជ ក្នុងខេត្តព្រះវិហារ ដំណេីរទស្សកិច្ចចាប់ផ្តេីមតាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ៕