ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្រុក បន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប

(ខេត្តសៀមរាប) ÷ នៅថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្រុក បន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យ data logger ដើម្បីបញ្ជូនទិន្នន័យ
-ប្តូរអាគុយ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង សីតុណ្ហាភាព
-សម្អាតឧបករណ៍វាស់ស្ទង់ ទឹកភ្លៀង សីតុណ្ហាភាព និងផ្ទាំងសូឡា ៕