ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមាន ស្ថានីយសណ្ដាន់ ស្ថានីយព្រេន និងស្ថានីយកំពង់ថ្ម ដែលស្ថិតក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមាន ស្ថានីយសណ្ដាន់ ស្ថានីយព្រេន និងស្ថានីយកំពង់ថ្ម ដែលស្ថិតក្នុងខេត្តកំពង់ធំ។ ក្នុងការចុះពិនិត្យ ថែទាំស្ថានីយក្រុមការងារបាន ៖
-ជួសជុល និងតភ្ជាប់ប្រព័ន្ធខ្សែឧបករណ៍រ៉ាដាដែលបានដាច់
-ធ្វើការកែសម្រួលទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង អោយត្រូវនឹងកម្ពស់ទឹក និងកម្រិតទឹកភ្លៀងជាក់ស្តែង
-ទាញយកទិន្នន័យពីស្ថានីយ
-ផ្លាស់ប្ដូរឧបករណ៍សម្ងួតសម្រាប់ឧបករណ៍វាស់កម្ពស់ទឹក
-លាងសម្អាតផ្ទាំងស្រូបពន្លឺថ្ងៃសម្រាប់ផ្ដល់ថាមពលទៅស្ថានីយ
-កាប់មែកឈើដែលគ្របលើទីធ្លាស្ថានីយ៕