ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង រួមមាន ស្ថានីយក្ដុលលើ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងស្ថានីយដំណាក់អំពិល ដែលស្ថិតក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់-ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង រួមមាន ស្ថានីយក្ដុលលើ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងស្ថានីយដំណាក់អំពិល ដែលស្ថិតក្នុងខេត្តពោធិ៍សាត់។ ក្នុងការចុះពិនិត្យ ថែទាំស្ថានីយក្រុមការងារបាន ៖
-ផ្លាស់ប្តូរ DataLogger
-ធ្វើការកែសម្រួល ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ឲ្យត្រូវនឹងកម្ពស់ទឹក និងកម្រិតទឹកភ្លៀងជាក់ស្តែង
-សម្អាតតម្រង់ទឹកភ្លៀង
-កាប់សម្អាតទីធ្លាស្ថានីយ ៕