ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ថាឡាបរិវ៉ាត់ និងស្ថានីយសៀមបូក ស្ថិតនៅខេត្តស្ទឹងត្រែង ស្ថានីយចិត្របុរី និងស្ថានីយស្នួល ស្ថិតនៅក្នុងខេត្តក្រចេះ

ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ​ ÷ នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ថាឡាបរិវ៉ាត់ និងស្ថានីយសៀមបូក ស្ថិតនៅខេត្តស្ទឹងត្រែង ។ ស្ថានីយចិត្របុរី និងស្ថានីយស្នួល ស្ថិតនៅក្នុងខេត្តក្រចេះ ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ។
-ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង ។
-ផ្លាស់ប្តូរ Simcard ដែលមានបញ្ហាក្នុងការបញ្ចូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ។
-ផ្លាស់ប្តូរ Datalogger និង សំណើមបរិយាកាស ដែលមិនដំណើរការ។
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ ។
-លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា ៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់ ។
-សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕