លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖  នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអង្ករចំនួន ០២តោន ចែកជូនកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែន តំបន់អានសេះ និងតំបន់ថ្មធំ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាវរៈសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ៕