ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ លោក Alvin Lopez មន្រ្តីជាន់ខ្ពស់របស់ ADB អញ្ជើញចុះធ្វើការត្រួតពិនិត្យលើការដ្ឋានគម្រោងកែលម្អវិស័យធារាសាស្រ្ត IAIP ដែលគម្រោងនេះបានទទួលនូវការគាំទ្រ និងសហប្រតិបត្តិការយ៉ាងកក់ក្តៅបំផុតពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឲ្យក្រសួងបានទទួលនូវហិរិញ្ញប្បទានពី ADB សម្រាប់ធ្វើកិច្ចប្រតិបត្តិការកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ដោយបានធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយតាមនិយាមអន្តរជាតិ
នៅថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ លោក Alvin Lopez មន្រ្តីជាន់ខ្ពស់របស់ ADB អញ្ជើញមកពីស្ថានស្នាក់ការកណ្តាលរបស់ ADB ប្រចាំនៅប្រទេស Philippines និងគណៈប្រតិភូ អមដំណើរដោយសហការីជាតិនិងអន្តរជាតិប្រចាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិនៃស្រុកបាណន់ ស្រុកបរវេល និងក្រុងបាត់ដំបង របស់ខេត្តបាត់ដំបង បានអញ្ជើញចុះធ្វើការត្រួតពិនិត្យលើការដ្ឋានគម្រោងកែលម្អវិស័យធារាសាស្រ្ត IAIP ដែលគម្រោងនេះបានទទួលនូវការគាំទ្រ និងសហប្រតិបត្តិការយ៉ាងកក់ក្តៅបំផុតពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឲ្យក្រសួងបានទទួលនូវហិរិញ្ញប្បទានពី ADB សម្រាប់ធ្វើកិច្ចប្រតិបត្តិការកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ដោយបានធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយតាមនិយាមអន្តរជាតិ ក្នុងគោលបំណងសម្រេចឲ្យខាងតែបាននូវអនុត្តរភាពធារាសាស្រ្ត សម្រាប់បម្រើឲ្យការធ្វើប្រពលវប្បកម្មខ្សែសង្វាក់ផលិតកម្មនៃវិស័យពាក់ព័ន្ធ និងបង្កើនជាអតិបរមានូវសន្តិសុខសុវត្ថិភាពទឹកសម្រាប់គ្រប់វិស័យ ។
សូមជម្រាបជូនថា ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំដោយផ្ទាល់ក្នុងការកសាងប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយនេះឡើងវិញ ក្រោយ ឆ្នាំ១៩៧៩ ដែលតំបន់នេះស្ថិតក្នុងការប្រទាញប្រទុងជាមួយនឹងក្រុមឧទាមខ្មែរក្រហម ធ្វើឲ្យប្រព័ន្ធធារាសាស្រ្តមួយនេះត្រូវបានទទួលរងនូវការខូចខាតទាំងស្រុងប្រើប្រាស់ពុំបាន ។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូរអភិវឌ្ឍន៍នានា បានចំណាយទុនមួយចំនួនដើម្បីវិនិយោគលើការជួសជុលស្តាឡើងវិញបានលើផ្នែកខ្លះៗនៃប្រព័ន្ធសម្រាប់បម្រើឲ្យកាផលិត។ យោងតាមគោលនយោបាយឈ្នះៗ និងការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ទឹកជាមុំមួយ និងជាឆ្អឹងខ្នងនៃវិស័យសេដ្ឋកិច្ច និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសហប្រតិបត្តិការដ៏ធំជាមួយនឹង ADB និង EIB ដែលជាសហហិរញ្ញប្បទាន បានបោះទុនវិនិយោគក្នុងការធ្វើទំកម្មដ៏គ្រប់ជ្រុងជ្រោយលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយនេះ ដោយជោគជ័យ ៕