មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានតម្លើងម៉ាស៊ីនបូមទឹកខ្នាតធំ ០១កន្លែងទៀត ក្នុងភូមិភ្នំកុយដើម្បីបន្តបូមទឹកសង្គ្រោះស្រូវប្រាំង ជូនបងប្អូនប្រជាកសិករក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ
ខេត្តប៉ៃលិន ÷ នៅថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានតម្លើងម៉ាស៊ីនបូមទឹកខ្នាតធំ ០១កន្លែងទៀត ក្នុងភូមិភ្នំកុយដើម្បីបន្តបូមទឹកសង្គ្រោះស្រូវប្រាំង ជូនបងប្អូនប្រជាកសិករក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលកំពុងចេញផ្កាផ្លែ ហើយត្រូវការទឹកសង្គ្រោះជាចាំបាច់។ សូមបញ្ជាក់ថា ក្នុង១ខែកន្លងមកនេះ មន្ទីរបានតម្លើងម៉ាស៊ីនខ្នាតធំនេះ ០១កន្លែងមកហើយ ក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕