ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការស្តារប្រឡាយមេ ហាយសូន មានប្រវែង ៣៥៦០ ម៉ែត្រ
ខេត្តកំពត ÷ នៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការស្តារប្រឡាយមេ ហាយសូន មានប្រវែង ៣៥៦០ ម៉ែត្រ ស្ថិតក្នុងភូមិ ចំនួន ២ គឺ ភូមិសង្កែឌួច ឃុំស្តេចគង់ខាងត្បូង និងភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ បម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា ៩៥៥ហិកតា និងរដូវប្រាំង ៩០០ហិកតា ៕