ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយជ្រៃធំ ដែលស្ថិតក្នុងខេត្តកណ្តាល ស្ថានីយស្ពានកំពង់រាប ដែលស្ថិតក្នុងខេត្តតាកែវ

(ខេត្តតាកែវ) ÷  នៅថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយជ្រៃធំ ដែលស្ថិតក្នុងខេត្តកណ្តាល ស្ថានីយស្ពានកំពង់រាប ដែលស្ថិតក្នុងខេត្តតាកែវ និងស្ថានីយសាក់សំពៅ ដែលស្ថិតក្នុងក្រុងភ្នំពេញ និងបានពិនិត្យស្ថានីយវាស់កំពស់ទឹកក្រោមដី០១កន្លែង គឺស្ថានីយវាស់កំពស់ទឹកក្រោមដីស្ពានកំពង់រាប ដែលស្ថិតក្នុងខេត្តតាកែវ។ ក្នុងការថែទាំស្ថានីយក្រុមការងារបាន ៖
-ត្រួតពិនិត្យទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង
-ផ្លាស់ប្ដូរសុីមកាតស្ថានីយដែលមានភាពរអាក់រអួលក្នុងការបញ្ជូនទិន្នន័យ
-ផ្លាស់ប្តូរឧបករណ៍វាស់កម្ពស់ទឹក
-ក្រិតកម្ពស់ក្តារម៉ែត្រ
-ផ្លាស់ប្តូរអាគុយ
-កាប់សម្អាតទីធ្លាស្ថានីយ ៕