ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តក្រចេះ សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តក្រចេះ បានចុះពិនិត្យការងារអាងទឹក ចំនួន០២

ខេត្តក្រចេះ​ ÷ នៅថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តក្រចេះ សហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តក្រចេះ បានចុះពិនិត្យការងារអាងទឹក ចំនួន០២ ដូចខាងក្រោម ៖
១- ពិនិត្យអាងទឹកទំនប់ទ្រនូលឆ្នាំ ស្ថិតនៅសង្កាត់ក្រគ ក្រុងក្រចេះ ប្រជាកសិករធ្វើស្រែលើកទី២ ចំនួន ៣០០ហិកតា ទឹកនៅក្នុងអាងធានាគ្រប់គ្រាន់ ១០០%
២-ពិនិត្យអាងទឹកកំពុងរាំង ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ ប្រជាកសិករធ្វើស្រែលើកទី២ ចំនួន ៧០០ហិកតា ទឹកនៅក្នុងអាងនឹងខ្វះខាត់ករណីអត់មានភ្លៀងកក់ខែ តែយើងមានប្រភពទឹកព្រែកឆ្លូង អាចបន្តជួយសង្រ្គោះស្រូវបាន ៕