ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែងរួមមាន ស្ថានីយគុណគ្រូ ស្ថានីយក្រាំងពន្លៃ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ស្ថានីយក្បាលហុង ស្ថានីយដំណាក់អំពិល និងស្ថានីកណ្ដៀង ដែលស្ថិតក្នុងខេត្តពោធិ៍សាត់

ខេត្តកំពង់ស្ពឺ ÷ ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែងរួមមាន ស្ថានីយគុណគ្រូ ស្ថានីយក្រាំងពន្លៃ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ស្ថានីយក្បាលហុង ស្ថានីយដំណាក់អំពិល និងស្ថានីកណ្ដៀង ដែលស្ថិតក្នុងខេត្តពោធិ៍សាត់។ ក្នុងការថែទាំស្ថានីយក្រុមការងារបាន ៖
-ត្រួតពិនិត្យទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង
-លាងសម្អាតក្ដារម៉ែត្រ
-លាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង ដែលមានការកកស្ទះ ៕