ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រជុំពិភាក្សាការងាររៀបចំតាំងពិព័រណ៍ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីព្រះស្រែ នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ÷  នៅថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រជុំពិភាក្សាការងាររៀបចំតាំងពិព័រណ៍ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីព្រះស្រែ នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​​ ព្រះ​មហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ ​។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សារៀបចំចាត់ចែង ទីតាំងស្តង់ពិព័រណ៍​របស់ក្រសួងដេីម្បីបង្ហាញ​សមិទ្ធផល​វិស័យធនធានទឹក របស់ខេត្តកំពង់ធំ ​​ តាមផែនការណែនាំដែលគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានកំណត់ជូនឱ្យមានសោភ័ណភាពល្អប្រសើរ ដូច្នេះក្រសួងធនធានទឹក និងឧតុនិយម បានតុបតែងដាក់តាំងរូបភាព គោលនយោបាយទឹក ឧបករណ៍ឧតុនិយម ជលសាស្ត្រ និងសមិទ្ធផលនានា ដែលក្រសួងសម្រេចបានកន្លងមក តាមដំណាក់កាលទី១​ ឆ្នាំ១៩៧៩​ ស្ថានភាព​ ស្ថិតលេខ​ ០​ (សូន្យ)​ ដំណាក់​កាល​ទី​២​ ឆ្នាំ​២០០០​ កម្រិត​នៃ​ការ​រីកចម្រើន​ ឆ្នាំ​កណ្តាល​ និងដំណាក់កាលទី៣​ ឆ្នាំ២០២៣​ កម្រិត​នៃការរីក​ចម្រើន​ ព្រមទាំងដាក់ពាក្យស្លោក ដែលគណៈកម្មាធិការរៀបចំបុណ្យជាតិ កំណត់ឱ្យប្រើក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឱ្យបានល្អប្រសើរ ដើម្បីមុខមាត់របស់ក្រសួង ៕