មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអនុវត្តការងារអន្តរាគមន៍កាយប្រឡាយមេក្រាំងលាវ ១ខ្សែប្រវែង ១៧៥០ម  ដើម្បីនាំទឹកពីព្រែកព្រំដែន កម្ពុជា-វៀតណាម មកជួយសង្គ្រោះស្រូវវស្សាដើមរដូវ ចំនួន ៤៤០ហិកតា ស្ថិតក្នុងឃុំស្វាយធំ និងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ÷ ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអនុវត្តការងារអន្តរាគមន៍កាយប្រឡាយមេក្រាំងលាវ ១ខ្សែប្រវែង ១៧៥០ម និងប្រឡាយរង ២ខ្សែប្រវែង ៣១០០ម ដើម្បីនាំទឹកពីព្រែកព្រំដែន កម្ពុជា-វៀតណាម មកជួយសង្គ្រោះស្រូវវស្សាដើមរដូវ ចំនួន ៤៤០ហិកតា ស្មើនឹង ២៥៥គ្រួសារ ស្ថិតក្នុងឃុំស្វាយធំ និងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ការងារអន្តរាគមន៍នេះ ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា​ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្រេចបាន កាយវះពោះប្រឡាយមេ១ខ្សែ ប្រវែង ១៧៥០ម៉ែត្រ និងប្រឡាយរង២ខ្សែ ប្រវែង៣១០០ម ជួយសង្គ្រោះស្រូវវស្សាដើមរដូវ បានចំនួន ៤៤០ហិកតា ស្មើនឹង ២៥៥គ្រួសារ ដោយមានការចូលរួមសហការពីអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ព្រមទាំងសហគមន៍កសិករប្រើប្រាស់ទឹកកំពង់ជ្រៃ ការងារអន្តរាគមន៍នេះកំពុងបន្ត ជួយសង្គ្រោះស្រូវវស្សាដើមរដូវឲ្យបានទាន់ពេលវេលា ៕