វឌ្ឍនភាពគម្រោងសាងសង់សំណង់ទំនប់អាងទឹកជ្រោយតាកែវ និងទំនប់អាងទឹកម្លេច ស្ថិតនៅក្នុងឃុំជ្រោយតាកែវ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ÷ វឌ្ឍនភាពគម្រោងសាងសង់សំណង់ទំនប់អាងទឹកជ្រោយតាកែវ និងទំនប់អាងទឹកម្លេច ស្ថិតនៅក្នុងឃុំជ្រោយតាកែវ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
ទំនប់អាងទឹកទាំងពីរ​ មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ទឹកហូរចូលពីទន្លេបាសាក់ និងដៃព្រែកនៅរដូវវស្សា មកស្តុកទុកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ប្រមាណ​ ១.៩៨០ ហិកតា ។
បច្ចុប្បន្នក្រុមការងារបានសម្រេចសាងសង់បាន ៧០% ៖
-សាងសង់ទំនប់អាងទឹកសរុប ប្រវែង ១០.០០០​ម៉ែត្រ
-សាងសង់សំណង់លូជ្រុងលើទំនប់ (ទ្វារ១) ចំនួន០៦កន្លែង
-សាងសង់សំណង់លូយកទឹកលើទំនប់ (Ø100សម) ចំនួន០៦កន្លែង
-សាងសង់សំណង់ទ្វារទឹកលើទំនប់ (ទ្វារ២) ចំនួន០៤កន្លែង ៕