ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះធ្វើការងារកែលម្អរ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្រ្តចំនួន ០៤កន្លែង
ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានចុះធ្វើការងារកែលម្អរ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្រ្តចំនួន ០៤កន្លែង រួមមាន៖
១-ប្រព័ន្ធធារាសាស្រ្តអូរអង្រ្គង ស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ៦៦៧ហិកតា ស្រូវរដូវប្រាំង ២៤៤ហិកតា ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល។
២-ប្រព័ន្ធធារាសាស្រ្តរហាលសឹង្ហ ស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២០០ហិកតា ស្រូវរដូវប្រាំងចំនួន ២០ហិកតា ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល។
៣-ប្រព័ន្ធធារាសាស្រ្តបេង ស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២១៥២ហិកតា ស្រូវរដូវប្រាំងចំនួន ២៥០ហិកតា ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល។
៤-ប្រព័ន្ធធារាសាស្រ្តកណ្ដែក ស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ៥១៥ហិកតា ស្រូវរដូវប្រាំងចំនួន ៥៨ហិកតា ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង។
សូមបញ្ជាក់ជូនថា ៖ ក្រៅពីការបម្រើលើការស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំ ប្រព័ន្ធធារាសាស្រ្តទាំងនេះគឺជាប្រភពផ្គត់ផ្គងទឹកឆៅសម្រាប់ផលិតទឹកស្អាតប្រើសប្រាស់នៅក្នុងតំបន់ ៕