• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់បានផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាកសិករ ក្នុងឃុំជ្រោយប្រស់ ខេត្តកោះកុង


ផុសថ្ងៃ: 11-10-2024 | អ្នកអាន: 214 |

Share


គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់បានផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាកសិករ ក្នុងឃុំជ្រោយប្រស់ ខេត្តកោះកុង
==========
ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រប៉ែកខាងលិចរាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបានប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់ទឹកសាបហូរមកពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ២៧៥ហិកតា។
សូមជម្រាបថា កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំនប់អាងទឹកជ្រោយប្រស់ បានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលបណ្តាលឱ្យជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែងត្រូវទឹកហូរច្រោះដាច់ធ្វើឱ្យប្រជាពលរដ្ឋឃុំជ្រោយប្រស់ ជួបបញ្ហាកង្វះទឹកសាបសម្រាប់ការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការលំបាកក្នុងការធ្វើដំណើរ និងចរាចរណ៍ដឹកជញ្ជូនកសិផលផងដែរ។
ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាមលក្ខណៈបច្ចេកទេស។
បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់មានដូចជា៖ ទី១)ស្តារឡើងវិញទំនប់អាងទឹកប្រវែង ១ ០០០ម៉ែត្រ ទី២)ក្រាលក្រួសក្រហមលើខ្នងទំនប់ប្រវែង ១ ០០០ម៉ែត្រ និងទី៣)ជួសជុលសំណង់សិល្បការ្យចំនួន ១កន្លែងដែលរួមមាន សាងសង់សំណង់បេតុងជើងទេរខាងមុខសំណង់ទ្វារទឹកប្រវែង ២០០ម៉ែត្រ សាងសង់សំណង់បាយអថ្មធំជើងទេរខាងក្រោយសំណង់ទ្វារទឹកប្រវែង ៥០០ម៉ែត្រ និងរៀបប្រអប់សំណាញ់ថ្មធំបាតខាងក្រោយសំណង់ទ្វារទឹក។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។
សូមបញ្ជាក់ថា បន្ទាប់ពីការងារស្តារឡើងវិញបានរួចរាល់តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងនឹងទទួលបានទំនប់អាងទឹកតម្កល់ទឹកសាបទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវស្រូវវស្សាចំនួន ២៧៥ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ព្រមទាំងជួយបង្កើនរដូវដាំដុះ បង្កើនទិន្នផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ ហើយថែមទាំងការពារធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានទៀតផង។ ជាមួយគ្នានេះ តួទំនប់បានក្លាយជាផ្លូវសម្រាប់ធ្វើដំណើរនៅតាមបណ្តោយជើងភ្នំក្នុងមូលដ្ឋានទៅកាន់ទីប្រជុំជន និងទីរួមខេត្តបានយ៉ាងល្អប្រសើរ។ គម្រោងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អញ្ជើញដឹកនាំក្រុមការងាររៀបចំស្តង់ដាក់តាំងបង្ហាញពីសកម្ម និងសមិទ្ធផលរបស់ក្រសួង ក្នុងទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នៅកោះពេជ្រ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ការដឹកនាំ និងការពង្រឹងសមិទ្ធកម្មនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ


>> ឯកឧត្តម ជួន ប៊ិតថុល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចនៅក្រុមហ៊ុន KYERYONG Construction Industrial Co., Ltd សាធារណរដ្ឋកូរ៉េ


>> ឯកឧត្តម អឿង ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ក្នុងខេត្តកណ្តាល


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមបេសកកម្មស្វែងរកការពិតរបស់ជប៉ុន ស្តីពីគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង