• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ​អញ្ជើញ​​ដឹកនាំការចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅសម្រាប់អនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ


ផុសថ្ងៃ: 10-11-2024 | អ្នកអាន: 70 |

Share


ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ​អញ្ជើញ​​ដឹកនាំការចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅសម្រាប់អនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ
==========
ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជា​សហប្រធានក្រុមការងារត្រីវិស័យ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមសហប្រធានក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅសម្រាប់អនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ត្បូងឃ្មុំ​ សៀមរាប និង​ខេត្តបាត់ដំបង​ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​។
ក្នុង​ឱកាសនោះ​ ឯកឧត្តម​រដ្ឋលេខាធិការ​ និង​ក្រុមការងារ​បាន​អញ្ជើញចុះពិនិត្យ​ និង​សិក្សាស្វែង​យល់​នៅតាមទីតាំងសហគមន៍ដូចជា​៖ ទី១)សហគមន៍ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២)​សហគមន៍គោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទី៣)​សហគមន៍សំបូរមានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី៤)​សហគមន៍ស្រូវនាងអំ ស្រុកស្វាយលើ ខេត្តសៀមរាប និង​ ទី៥)​សហគមន៍ប្រព័ន្ធធារាសាស្ត្រកង្ហត ស្រុកសង្កែ ខេត្តបាត់ដំបង។
ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ គោលបំណងនៃការចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅនេះគឺដើម្បីប្រមូលព័ត៌មានបន្ថែម និងស្វែងយល់ពីគំនិតយោបល់របស់ប្រជាសហគមន៍ សម្រាប់ជាមូលដ្ឋានធ្វើសុពលភាពក្នុងការកំណត់យកទីតាំងសហគមន៍​ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំអន្តរក្រសួងសម្រេច មុននឹងរៀបចំផែនការសកម្មភាពអនុវត្តនៃគម្រោងអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងបរិបូណ៍-បំណក់គំរូ ក្នុងខេត្តពោធិ៍សាត់


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុញ្ញាតឱ្យតំណាងសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) លោក Sun Xiangchun ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញចុះពិនិត្យ​ការងារ​គ្រប់គ្រង និង​ប្រើ​ប្រាស់ទឹក​របស់សហគមន៍​កសិករប្រើប្រាស់ទឹក​ នៃ​ប្រព័ន្ធធារាសាស្រ្ត​ព្រែកពោធិ​ ខេត្តកំពង់ចាម


>> ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គដែលប្រឈមនឹងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីសម្ពោធប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង