• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីយុទ្ធនាការ ផ្សព្វផ្សាយ និង ពង្រឹង សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)


ផុសថ្ងៃ: 13-01-2025 | អ្នកអាន: 155 |

Share


នាព្រឹកថ្ងៃចន្ទ ១៥កើត ខែ បុស្ស ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម បាន អញ្ជើញបើកកិច្ចប្រជុំស្តីពីយុទ្ធនាការ ផ្សព្វផ្សាយ និង ពង្រឹង សហគមន៍កសិករប្រើប្រាស់ទឹក នៅសាលប្រជុំរំដួល នៃ ទីស្ដីការក្រសួងធនធានទឹក និង ឧតុនិយម ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីនាយកដ្ឋាន ពាក់ព័ន្ធក្រោមឱវាទក្រសួង និង មន្ទីរធនធានទឹក និង ឧតុមនិយម រាជធានី-ខេត្ត ។
 
សូមជម្រាប ថា សហគមន៍កសិករប្រើប្រាស់ទឹកនៅ ទូទាំងប្រទេសមានចំនួន ៥៧៧កន្លែង ក្នុងនោះ ឆ្នាំ ២០២៤ ក្រសួង បានបង្កើតសហគមន៍ថ្មី ចំនួន ៧កន្លែង និង បានចុះត្រួតពិនិត្យ និងគាំទ្របច្ចេកទេសសម្រាប់ ស.ក.ប.ទ. ចំនួន ១៧៧កន្លែង ហើយក្នុង ឆ្នាំ ២០២៥នេះ ក្រសួងនឹង បន្តចុះរៀបចំបង្កើតសហគមន៍ថ្មី ចំនួន ៧កន្លែង ក្នុងខេត្តពោធិ៍សាត់ ១កន្លែង ខេត្ត កំពង់ឆ្នាំង២កន្លែង ខេត្ត កំពង់ស្ពឺ ២កន្លែង និង ខេត្ត កំពង់ធំ ២កន្លែង ព្រម ទាំង បន្តចុះត្រួតពិនិត្យ និងគាំទ្របច្ចេកទេស សម្រាប់ ស.ក.ប.ទ. ចំនួន ១៨៥ កន្លែង នៅទូទាំង ២៥ រាជធានី-ខេត្ត។
 
ឯកឧត្តម រដ្ឋមន្ត្រី បាន គូស បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំ ថ្ងៃនេះ គឺជាការ ចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយ និង ពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ដែលជាការងារស្នូល របស់ក្រសួង ហើយក្នុងនាមជាក្រសួង ជំនាញ ដែល ទទួលបន្ទុក ការងារគ្រប់គ្រងធនធាន ទឹក និង អាកាសធាតុគឺ មានតួនាទី ដើម្បី ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបាន យល់ដឹង ច្បាស់អំពីបរិមាណទឹកដែលមាន សម្រាប់ ប្រើប្រាស់ក្នុង វិស័យកសិកម្ម និង បម្រើឱ្យ ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ។
 
ជាមួយគ្នានេះ ឯកត្តមរដ្ឋមន្ត្រី បាន បញ្ជាក់បន្ថែម ថា កាលពីឆ្នាំ កន្លងទៅ ពេលរដូវប្រាំងចូលមកដល់ ក្រសួងបាន ធ្វើ ការ ផ្សព្វផ្សា យជូនដំណឹង តាមគោលនយោបាយប្រព័ន្ធតែមួយ ដល់ ប្រជាពលរដ្ឋឱ្យ មានការ ប្រុងប្រយ័ត្នក្នុង ការ ប្រើប្រាស់ ទឹក ហើយក៏ បានសំណូមពរដល់ ប្រជាពលរដ្ឋ មិន ឱ្យ ធ្វើ ស្រែប្រាំង លើក ទី ២ និងលើក ទី ៣ ដែលអាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ធ្វើឱ្យមានការខាតបង់ និង ប៉ះពាល់ ដល់ផលប្រយោជន៍ របស់ បងប្អូន ប្រជាពលរដ្ឋ។
 
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ថា នៅ ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅដែរ ក្រសួងបាន ធ្វើការផ្សព្វផ្សាយ ជូនដំណឹង ក៏ប៉ុន្តែ មានភាព ជាក់លាក់ជាងមុន ច្បាស់ជាងមុន មានភស្តុតាងច្បាស់លាស់ ដោយមន្ទីរធនធានទឹក និង ឧតុនិយម តាមខេត្តនីមួយៗ ធ្វើផែនទីទឹក និង បញ្ជាក់ពី បរិមាណទឹកដែលមាន សម្រាប់ការងារស្រោចស្រព និង ការប្រើប្រាស់ប្រចាំថ្ងៃ និង ផែនការធ្វើស្រែប្រាំង នៅតាមមូលដ្ឋានក្នុង បណ្តា ខេត្ត ដើម្បី ជំរុញ ការ ផ្សព្វផ្សាយនៅ ក្នុងកិច្ចប្រជុំត្រីវិស័យ កសិកម្ម ទឹក ជនបទ ព្រមទាំង ផ្សព្វផ្សាយ ជូនប្រជាកសិករ ដែលជាអ្នកប្រើប្រាស់ទឹកនៅមូលដ្ឋានផ្ទាល់ ឱ្យ អនុវត្តការដាំដុះ ទៅតាមផែនការ និង ជៀសវាងការ ខាតបង់ ដោយសារ ការខ្វះខាតទឹកស្រោចស្រព។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤កន្លងទៅនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិមួយ ស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយក្នុងការអនុវត្ត អនុក្រឹត្យ លេខ៣១ អនក្រ.បក. ស្តីពីនីតិវិធីនៃការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ចនៃសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)។ ឯកសារគតិយុត្ត ទាំងនេះ មានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខ័ណ្ឌឯកសាររួម សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹកនៅ ក្នុងដែនប្រព័ន្ធធារាសាស្ត្រ ប្រកបដោយចីរភាព ដោយ មានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកប ដោយ គុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធិភាព៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


>> វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


>> លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង