• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក តាំង សុផាត អគ្គនាយករង អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រពពីទឹកក្រោមដីដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា) នៅខេត្តកំពង់ចាម


ផុសថ្ងៃ: 11-11-2025 | អ្នកអាន: 63 |

Share


ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រពពីទឹកក្រោមដីដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា) ដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (WB) នៅការិយាល័យសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ខេត្តកំពង់ចាម។
 
 
លោកអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្ដុះបណ្តាលនេះគឺក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹងដែលមានសារៈប្រយោជន៍ជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងអ្នកពាក់ព័ន្ធនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា លើកិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការងារស្រោចស្រព។ លើសពីនេះ ការចូលរួមពីអ្នកទទួលផលរបស់សហគមន៍ធ្វើឱ្យកិច្ចដំណើរការប្រព័ន្ធស្រោចស្រពកាន់តែមានប្រសិទ្ធភាព ហើយធានាបាននូវនិរន្តរភាពនៃប្រព័ន្ធធារាសាស្រ្តបន្ទាប់ពីបញ្ចប់គម្រោង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី ៥ ស្ដីពីកសិកម្ម ទឹក ជនបទ


>> វីដេអូ៖ ប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩%


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូធនាគារកូរ៉េ Eximbank ប្រចាំកម្ពុជា


>> វីដេអូ៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៧%


>> ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង