នៅថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបានចុះធ្វើការត្រួតពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនេះ ក្រុមការងារក្រសួង និងមន្រ្ដីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានពិនិត្យនិងជួសជុលស្ថានីយស្រុកភ្នំស្រួច ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្រុមការងារបានអនុវត្តការងារមួយចំនួនដូចជា ទី១)ត្រួតពិនិត្យ និងជួសជុល Software Update ផ្លាស់ប្តូរ Modem ស៊ីមកាត ដែលមានបញ្ហា។ ទី២)ត្រួតពិនិត្យ និងទាញយកទិន្នន័យដែលមិនបញ្ចូនទៅកាន់ម៉ាស៊ីនមេ ទី៣)ត្រួតពិនិត្យ និងជួសជុលDATA LOGGER ដើម្បីឱ្យការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេដំណើរការល្អ និងទី៤)ត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍ Sensor វាស់និងប្រមូលទិន្នន័យរួមមាន ឧបករណ៍វាស់សីតុណ្ហភាព សំណើមបរិយាកាស ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងសម្អាតទីធ្លាស្ថានីយ៕