នៅព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែឆ្នូ ឆ្នំា២០២៥ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង និងអ្នកពាក់ព័ន្ធក្នុងគម្រោង រួមមានមន្រ្តីតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ទីប្រឹក្សាគម្រោង ក្រុមហ៊ុនសាងសង់ តំណាងមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយនាយកធនាគារ K-Exambank ប្រចាំកម្ពុជា និងសហការី។
សូមជម្រាបថា កិច្ចប្រជុំនេះគឺដើម្បីពិភាក្សាការងារមួយចំនួនរួមមាន៖ ទី១)ពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ជំហានទី១ ដែលកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ខាងមុខ ទី២)ពិភាក្សាលើបញ្ហាផ្លូវលំជនបទដែលស្ថិតនៅក្នុងតំបន់គម្រោងកំពុងសាងសង់ជំហានទី១ និងនៅក្នុងតំបន់គម្រោងជំហានទី២ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក និងទី៣)បញ្ហាការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ក្នុងអាងទឹកវាំងហែងមិនទាន់ឯកភាពជាមួយម្ចាស់អចលនទ្រព្យ១គ្រួសារ៕