• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី ៥ ស្ដីពីកសិកម្ម ទឹក ជនបទ


ផុសថ្ងៃ: 04-12-2025 | អ្នកអាន: 32 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ផងដែរ។
 
សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលើកទី៥ នាពេលនេះគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនបីគឺ៖ ទី១)របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រីវិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ទី២)សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល(២០២៦-២០២៨) រួមទាំងផែនការសកម្មភាពឆ្នាំ២០២៦ និងទី៣)ការពិភាក្សាដោយមានការចូលរួមពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍លើគ្រោងប្លង់សម្រាប់ការអភិវឌ្ឍទំនប់អូររំដួលនៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍។
 
ក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដែលបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ព្រមទាំងបង្កើតភាពធន់ និងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕
===== English =====
On 4 December 2025, at the headquarters of the Ministry of Water Resources and Meteorology, His Excellency Thor Chetha, Minister of Water Resources and Meteorology, H.E. Dith Tina, Minister of Agriculture, Forestry and Fisheries, and H.E. Chhay Rithisen, Minister of Rural Development, co-chaired the 5th Inter-Ministerial Meeting at the ministerial level of the three sectors. The meeting focused on coordinating the implementation of policies and activities related to modern agricultural communities, farmer water-user communities, and model villages, with participation from the leadership and technical officers of the three ministries, as well as representatives from the Ministry of Economy and Finance and the Ministry of Tourism.
The 5th Inter-Ministerial Meeting of the Three Sectors focused on reviewing the progress of the working group since the 4th meeting, discussing and approving the draft three-year rolling action plan for 2026–2028, including the 2026 action plan, and holding a joint discussion with the Ministry of Economy and Finance and the Ministry of Tourism on the proposed development of the Ou Rumdoul reservoir in Trapeang Kak as an agro-tourism site. The Agriculture–Water–Rural Development Working Group, created by the three relevant ministries, serves as a coordination mechanism to strengthen cooperation, enhance efficiency, and build synergy in supporting improved livelihoods, resilience, and sustainable socio-economic development in local communities. This mechanism contributes to the implementation of the Royal Government’s Pentagon Strategy Phase 1 by fostering complementarity among modern agricultural communities, farmer water-user communities, and model villages.

 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី ៥ ស្ដីពីកសិកម្ម ទឹក ជនបទ


>> វីដេអូ៖ ប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩%


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូធនាគារកូរ៉េ Eximbank ប្រចាំកម្ពុជា


>> វីដេអូ៖ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៧%


>> ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង