• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្ដម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញ​ជួបពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNDP លើការងារប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា (EW4All)


ផុសថ្ងៃ: 10-09-2026 | អ្នកអាន: 62 |

Share


នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ក្រសួង ទទួលជួបពិភាក្សាការងារជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងគាំទ្រដល់ «ប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា» (Cambodia Early Warning for All - EW4All)។
 
 
ជំនួបពិភាក្សានេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃភាពជាដៃគូរវាងក្រសួងធនធានទឹក និងឧតុនិយម និង UNDP ព្រមទាំងដើម្បីស្វែងរកឱកាសការងារបន្ថែមក្នុងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ដោយផ្តោតលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ ទី១) ការពង្រឹងការសង្កេត និងប្រមូលទិន្នន័យអាកាសធាតុ ហានិភ័យគ្រោះថ្នាក់ទាក់ទងនឹងទឹក ព្រមទាំងធានានិរន្តរភាពនៃបណ្តាញសង្កេតការណ៍ ទី២) ការពង្រឹងសមត្ថភាពព្យាករណ៍ហានិភ័យគ្រោះថ្នាក់ធម្មជាតិ ការរៀបចំសារប្រកាសឱ្យដឹងមុន និងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងទី៣) ការពង្រឹងបណ្តាញផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន ឱ្យទៅដល់សហគមន៍ងាយរងគ្រោះ និងភាគីពាក់ព័ន្ធបានទាន់ពេលវេលា អាចអនុវត្តបាន និងមានប្រសិទ្ធភាពខ្ពស់។
 
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ UNDP លើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេស គាំទ្រដល់ ការពង្រឹងការតាមដាន ការព្យាករគ្រោះទឹកជំនន់ និងហានិភ័យអាកាសធាតុ ព្រមទាំង ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (EW4All) នៅកម្ពុជា និង ការស្វែងរកឱកាសកៀរគរមូលនិធិដើម្បីធ្វើការរួមគ្នាបន្ថែមទៀត៕
 

Complete Project

News and Events

>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញចូលរួមវេនកាន់បិណ្ឌទី៨ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា(ភ្នំព្រះរាជទ្រព្យ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសិក្សាប្រព័ន្ធរំដោះទឹកបន្ទាន់ ដើម្បីនាំទឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់បឹងទន្លេសាប


>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ដចូលវេនកាន់បិណ្ឌទី៨ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា(ភ្នំព្រះរាជទ្រព្យ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> ប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ «ផ្អែកលើបទពិសោធន៍ជាក់ស្តែងនៃទឹកជំនន់នាពេលថ្មីៗនេះ កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមទៀតលើការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក ដើម្បីធានាសន្តិសុខទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»។


>> ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាប្រព័ន្ធរំដោះទឹក ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ

30 September Reservoir Dam is located in Kampong Svay District, Kampong Thom Province.

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page