• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តតាកែវ


ផុសថ្ងៃ: 10-02-2024 | អ្នកអាន: 92 |

Share


ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តតាកែវ
================
ខេត្តតាកែវ, ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ១២០០ ហិកតា នៅក្នុងស្រុកសំរោង និងស្រុកព្រៃកប្បាស។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ អមដោយលោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសហការអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅទំនប់បត់រកាដែលបងប្អូនស្នើសុំបើកទឹក ដើម្បីយកទៅស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា ស្ថានភាពជាក់ស្តែងទឹកក្នុងទំនប់បត់រកានៅសល់ប្រមាណ ៥០ម៉ឺនម៉ែត្រគូប ដែលអាចបម្រើការស្រោចស្រពស្រូវប្រាំងបងប្អូនកសិករចំនួន ១២០០ហិកតាបានត្រឹមតែ២ ទៅ៣ថ្ងៃ ប៉ុណ្ណោះអស់ហើយ បន្ទាប់ពីនេះស្រូវក៏ខូច ហើយបងប្អូនប្រជាកសិករក៏នឹងជួបបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ជាជម្រើស ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថាក្រុមការងារបានចុះពិនិត្យមើលប្រភពទឹកទី២នៅចំណុចស្ពានទំនប់ដាច់កោះភ្នៅ ស្ថិតក្នុងភូមិធ្លក់យល់ ឃុំពន្លៃ ស្រុកអង្គរបុរី ដែលជាលទ្ធផលក្រុមការងារបានសម្រេចកាយផ្លូវវាងក្រោមស្ពានចេញ (ដោយស្ពានបានសាងសង់រួចហើយ) និងកាយប្រឡាយ៨៧ ចម្ងាយ ២គីឡូម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័របំពាក់លើសាឡង់ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរី៕
 
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេប្រផុង ក្នុងភូមិសាស្រ្តខេត្តកំពត


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលម្អិតអំពីនីតិវិធី និងដំណោះស្រាយ ដើម្បីជំរុញការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមបេសកកម្មត្រួតពិនិត្យនៃទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចុះពិនិត្យជាក់ស្តែងទីតាំងអនុវត្តគម្រោង ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង