• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ស៊ិន វិសិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករក្នុងភូមិសាស្ត្រខេត្តតាកែវ


ផុសថ្ងៃ: 12-02-2024 | អ្នកអាន: 318 |

Share


ឯកឧត្តម ស៊ិន វិសិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករក្នុងភូមិសាស្ត្រខេត្តតាកែវ
=================
ខេត្តតាកែវ, ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មសហការជាមួយអាជ្ញាធរភូមិឃុំចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹកចំនួនប្រមាណ ៤០៥០ហិកតាក្នុងឃុំចំនួន ៩នៃស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អន្តរាគមន៍បញ្ជាឱ្យបើកទឹកពីទំនប់តាសាលក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទំលាក់មកជួយបន្ថែម គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងស្រុកបាទីសម្រេចបានប្រមាណ ៩០% ដោយបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៥គ្រឿង និងស្ថានីយបូមទឹកចំនួន២។
ក្នុងថ្ងៃនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ អមដោយលោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារ សហការជាមួយអាជ្ញាធរឃុំកំពែង និងឃុំទ្រាបានចុះពិនិត្យវឌ្ឍនភាពនៃការងារកាយប្រឡាយ ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំទឹកពីស្ទឹងអង្គរបុរី ជួយសង្រ្គោះស្រូវប្រាំងប្រជាកសិករដែលប្រឈមខ្វះទឹកនៅឃុំកំពែង ស្រុកព្រៃកប្បាស និងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា វឌ្ឍនភាពនៃការកាយប្រឡាយនាំទឹកក្នុងរយៈពេលពីរថ្ងៃនេះសម្រេចបានប្រមាណ ៥០០ម៉ែត្រ ដោយបាននាំទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករដែលប្រឈមខ្វះទឹក​ក្នុងឃុំកំពែង ស្រុកព្រៃកប្បាសបានប្រមាណ ៣០០ហិកតា និងឃុំទ្រា ក្នុងស្រុកសំរោងបានប្រមាណ ៣០០ហិកតា។ ឯកឧត្តមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវនឹងដាក់គ្រឿងចក្រ ២គ្រឿងបន្ថែមទៀត ដើម្បីជួយកាយប្រឡាយនាំទឹកបន្តទៅកាន់ឃុំទ្រា និងឃុំជើងគួន ដើម្បីឱ្យបងប្អូនកសិករបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់៕
 
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អញ្ជើញដឹកនាំក្រុមការងាររៀបចំស្តង់ដាក់តាំងបង្ហាញពីសកម្ម និងសមិទ្ធផលរបស់ក្រសួង ក្នុងទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នៅកោះពេជ្រ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ការដឹកនាំ និងការពង្រឹងសមិទ្ធកម្មនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ


>> ឯកឧត្តម ជួន ប៊ិតថុល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចនៅក្រុមហ៊ុន KYERYONG Construction Industrial Co., Ltd សាធារណរដ្ឋកូរ៉េ


>> ឯកឧត្តម អឿង ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ក្នុងខេត្តកណ្តាល


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមបេសកកម្មស្វែងរកការពិតរបស់ជប៉ុន ស្តីពីគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង