• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseth Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា


ផុសថ្ងៃ: 01-03-2024 | អ្នកអាន: 163 |

Share


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseth Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
================
នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Joseth Scheuer អ្នក​សម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគ​ណៈប្រតិភូតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធាន​ទឹក និងឧតុនិយម។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណដល់លោក Joseth Scheuer អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក លោកស្រីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលតែងតែជួយគាំទ្រកម្ពុជា​លើវិស័យជលសាស្រ្ត និងឧតុនិយម ជាពិសេសគឺប្រព័ន្ធផ្ដល់ព័ត៌មាន​ទុកជាមុនសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអង្គការសហប្រជាជាតិថា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ទី១)ពន្លឿនការងារ CREWS លើប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់ឱ្យមានសុក្រឹតភាព និងជួយស្ដារ និងសាងសង់ស្ថានីយដែលចាំបាច់ក្នុងគម្រោង ព្រមទាំងការធ្វើទំនើបកម្ម ទី២)ផ្តល់ហិរញ្ញប្បទានលើ​ការ​កែលម្អ ការថែទាំ និងការជួសជុលស្ថានីយស្វ័យប្រវត្តិ ប្រព័ន្ធរ៉ាដា និងរៀបចំប្រព័ន្ធផ្ដល់ព័ត៌មានទុកជាមុននៅទូទាំងប្រទេសកម្ពុជា ទី៣)​ពិនិត្យ​លទ្ធភាពកៀរគរថវិកាមកជាកញ្ចប់ធំមួយ ដើម្បីអនុវត្ដការងារ Early Warming for All (EW4ALL) ឱ្យមានប្រសិទ្ធភាព និងទី៤)បន្តផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បន្ថែមទៀតលើវិស័យជលសាស្រ្ត និងឧតុនិយម។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក ក្រោមកិច្ចសហការជាមួយក្រុមការងារហានិភ័យពីអាកាសធាតុនិងប្រព័ន្ធប្រកាសអាសន្នជាមុន(CREWS) បានអនុវត្តគម្រោងមួយចំនួនដូចជា៖ ទី១)វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ទី២)វគ្គបណ្តុះបណ្តាលពីការព្យាករធាតុអាកាស​ ផលប៉ះពាល់និងការផ្តល់ព័ត៌មានជាមុន ទី៣) ដំឡើង Software ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យនៅលើ​ Server នាយកដ្ឋានជលសាស្ត្រ និងការងារ​ទន្លេ និងទី៤)កំពុងដំណើរការគម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់។
តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ លោក Joseth Scheuer បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តជួយដល់វិស័យជលសាស្ត្រ និងឧតុនិយម ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្យាករណ៍ និងការផ្តល់ដំណឹងជាមុន៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច​ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងនៅវិទ្យាស្ថានព័ត៌មានជលសាស្ត្រ ប្រទេសថៃ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពីការគ្រប់គ្រងធនធានទឹក រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងដំឡើងប្រព័ន្ធ Scardar នៅភូមិសាស្ត្រទំនប់អាងទឹកអូរតេធិបតី ក្នុងខេត្តមណ្ឌលគិរី


>> សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៥)

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង