• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤៖


ផុសថ្ងៃ: 02-03-2024 | អ្នកអាន: 66 |

Share


សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤៖
ជ្រលងសម្ពាធទាបនៅតែបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមាន ពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
៣.តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១៥% ខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ចេញដំណើរ​ ដើម្បីបំពេញទស្សនកិច្ច​ទៅកាន់​​ប្រទេសបារាំង


>> ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ ផ្តល់អំណោយ​ជូន​​បញ្ជាការដ្ឋាន​ការពារកោះឆ្នេរ​ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្តល់អំណោយជូនកងទ័ពឈរជើងជួរមុខ ក្នុងទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


>> ក្រសួងធនធានទឹក និងឧតុនិយម រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


>> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និង ទិសដៅ អនុវត្តឆ្នាំ ២០២៤ របស់ក្រសួងធនធានទឹក និង ឧតុនិយម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង