• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំលើប្រព័ន្ធធារាសាស្រ្តលំហាច ក្នុងខេត្តកំពង់ឆ្នាំង


ផុសថ្ងៃ: 18-05-2024 | អ្នកអាន: 164 |

Share


លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំលើប្រព័ន្ធធារាសាស្រ្តលំហាច ក្នុងខេត្តកំពង់ឆ្នាំង
================
នៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រលំហាច លាតសន្ធឹងតាមបណ្តោយស្ទឹងបរិបូណ៌ ដែលមានចម្ងាយ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង និងមានចម្ងាយ ១២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប្រព័ន្ធនេះបានស្តារ និងសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ដោយថវិកា JICA ដែលរួមមាន ប្រឡាយមេបេតុងចំនួន ១ខ្សែ ប្រវែងសរុប ១៦៣៩៦ម៉ែត្រ ប្រឡាយរងដីចំនួន ១ខ្សែ មានប្រវែង ៨៨១ម៉ែត្រ និងប្រឡាយរងបេតុងចំនួន ១៣ខ្សែ ប្រវែងសរុបប្រមាណ ៤២ ៣៦៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ និងមានប្រជាជនទទួលផលចំនួន ១៣៣៤គ្រួសារ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា និងជួយដល់ការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ផងដែរ។
ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម លោក ផាង វី បានឱ្យដឹងថា ទំនប់ព្រែកជីកលំហាចនៃប្រព័ន្ធធារាសាស្ត្រលំហាចសាងសង់នៅក្នុងរបបប៉ុលពតបានទទួលទឹករស់ពីប្រភពស្ទឹងបំណក់ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតពីភ្នំស្រែអំបិលខេត្តកំពង់ឆ្នាំង មានតួនាទីយ៉ាងសំខាន់ដើម្បីរំដោះទឹកជំនន់ ព្រមទាំងតម្កល់និងបង្វែរទឹកពីស្ទឹងបរិបូណ៌សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធធារាសាស្ត្រលំហាច។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា ទំនប់ព្រែកជីកលំហាចបានជួបស្ថានភាពហូរច្រោះដាច់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នៅរដូវវស្សា ចុងឆ្នាំ២០២៣ ទើបនាយកដ្ឋានធារាសាស្ត្រកសិកម្មធ្វើការជួសជុលទំនប់ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីការពារកុំឱ្យមានការបាក់ដាច់និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តម្កល់ទឹកទុក និងបម្រើដល់គ្រប់វិស័យ ជាពិសេសការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងផ្នែកខាងក្រោមទំនប់។
ក្នុងឱកាសនោះដែរ លោកប្រធាននាយដ្ឋានបានណែនាំដល់ក្រុមការងារឱ្យយកបន្តចិត្តទុកដាក់លើគុណភាព និងបទដ្ឋានបច្ចេកទេស ជាពិសេសជំរុញពន្លឿនការងារឱ្យសម្រេចរួចរាល់មុនរដូវវស្សាដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា នាយកដ្ឋានធារាសាស្ត្រកសិកម្មបានអនុវត្តគម្រោងថែទាំជាប្រចាំ ដើម្បីធានាបាននូវនិរន្តរភាពប្រព័ន្ធធារាសាស្ត្រលំហាច លើការងារដូចជា៖ ទី១)ប្រឡាយមេបេតុង១ ខែ្សប្រវែង ១៦ ៣៩៦ម៉ែត្រ ទី២)ប្រឡាយរង ១ ខ្សែប្រវែង ៨៤១ម៉ែត្រ ទី៣)ប្រឡាយរងបេតុង ៤ខ្សែប្រវែង ២០ ២៦៣ម៉ែត្រ ទី៤)ប្រឡាយរងបេតុង២ ខ្សែប្រវែង ១២ ០២៨ម៉ែត្រ ទី៥)ជួសជុលប្រព័ន្ធមេកានិចនៅសំណង់ក្បាលហុងលើទំនប់ទ្វារដោះទឹកជំនន់ ៣ទ្វារ និងទ្វារសម្រួលចរន្តទឹកចំនួន ១ទ្វារ ទី៦)សំណង់យកទឹកលើទំនប់ ១កន្លែង ទី៧)សំណង់លូជ្រុងចំនួន ១៣កន្លែង ទី៨)សំណង់ស្ពាន និងសំណង់លូឆ្លងកាត់ប្រឡាយមេ និងប្រឡាយរងចំនួន ៣៩កន្លែង ទី៩)សំណង់ស្ទាក់ទឹកលើប្រឡាយមេ និងប្រឡាយរងចំនួន ៣៩កន្លែង ទី១០)សំណង់លូស្រោចស្រព និងលូដោះទឹកលើប្រឡាយមេ និងប្រឡាយរងចំនួន ១២២កន្លែង ទី១១)សំណង់លូក្រោមប្រឡាយចំនូន ១០កន្លែង ទី១២)សំណង់ Pump it, Ramp, Side-Drain, slab, tail លើប្រឡាយមេ និងប្រឡាយរងចំនួន ៣០កន្លែង៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


>> វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


>> លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង