• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅប្រទេសឥណ្ឌូនេស៊ី


ផុសថ្ងៃ: 20-05-2024 | អ្នកអាន: 120 |

Share


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅប្រទេសឥណ្ឌូនេស៊ី
=============
ប្រទេសឥណ្ឌូនេស៊ី៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
សូមជម្រាបថា វេទិកាទឹកពិភពលោកបានបង្កើតឡើងដោយក្រុមប្រឹក្សាទឹកពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីសម្រេចបាននូវការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា ដោយការលើកកម្ពស់កិច្ចសហការ ការច្នៃប្រឌិត និងការប្ដេជ្ញាចិត្តពីភាគីពាក់ព័ន្ធនៅទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៩៧មក វេទិកាទឹកពិភពលោក បានប្រារព្វធ្វើឡើងរៀងរាល់៣ឆ្នាំម្តង និងបានក្លាយជាវេទិកាអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកក្នុងវិស័យទឹកដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចម្រុះ ហើយនៅឆ្នាំ២០២៤ នេះ វេទិកាទឹកពិភពលោកលើកទី១០ បានប្រព្រឹត្តទៅក្រោមមូលបទ «ទឹកដើម្បីភាពចម្រុងចម្រើនរួមគ្នា»។
លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានអញ្ជើញបើកវេទិកាទឹកពិភពលោកលើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាទឹកពិភពលោកនិងប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ និងមានការចូលរួមពីបណ្តាប្រមុខរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ អាជ្ញាធរក្នុងតំបន់ អង្គការអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងអ្នកតំណាងចូលរួមពីគ្រប់តំបន់ និងគ្រប់កម្រិត ចំនួន ១០៥ ប្រទេស សរុបប្រមាណជាង ១ម៉ឺននាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូមួយចំនួនដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងស្វែងរកការគាំទ្រលើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា រួមមាន៖ ១)កិច្ចពិភាក្សាទ្វេភាគីជាមួយលោក Hon Patrick Gorman រដ្ឋមន្ត្រីជំនួយរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាសមាជិកសភាតំបន់Perth និង ២)កិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយតំណាងធនាគារពិភពលោក លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងលោក Saroj Kuma Jha នាយកផ្នែកទឹកសាកលនៃធនាគារពិភពលោក។
គួរបញ្ជាក់ថា វេទិកាទឹកពិភពលោកលើកទី១០ ផ្តោតលើប្រធានបទរងចំនួនប្រាំមួយ៖ ទី១)សុវត្ថិភាពទឹក និងវិបុលភាព ទី២)ទឹកសម្រាប់មនុស្ស និងធម្មជាតិ ទី៣)ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទី៤)កិច្ចសហប្រតិបត្តិការ និងការទូតជលសាស្រ្ត ទី៥)នវានុវត្តន៍ហិរញ្ញវត្ថុសម្រាប់ទឹក និងទី៦)ចំណេះដឹង និងការច្នៃប្រឌិត៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


>> វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


>> លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង