• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា ដឹកនាំគណៈប្រតិភូសវនកម្មជប៉ុន ចុះពិនិត្យវាយតម្លៃលើការប្រើប្រាស់និងថែទាំប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងខេត្តកំពង់ឆ្នាំង


ផុសថ្ងៃ: 13-06-2024 | អ្នកអាន: 152 |

Share


ឯកឧត្តម ពេជ្រ វាសនា ដឹកនាំគណៈប្រតិភូសវនកម្មជប៉ុន ចុះពិនិត្យវាយតម្លៃលើការប្រើប្រាស់និងថែទាំប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងខេត្តកំពង់ឆ្នាំង
==============
នៅថ្ងៃព្រហស្បត៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងជានាយកគម្រោងកែលម្អនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រខាងលិចបឹងទន្លេសាប និងសហការី បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមសវនកម្មជប៉ុន និងបានចុះពិនិត្យនិងវាយតម្លៃលើការប្រើប្រាស់និងថែទាំប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយពីបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២០ កន្លងមក។
សូមជម្រាបថា គណៈប្រតិភូជប៉ុន រួមមាន លោក KOBATA Tomohiro ប្រធានក្រុមសវនកម្មជប៉ុនមកពីប្រទេសជប៉ុន និងសហការី លោក KOBATAKE Kazuma តំណាងក្រសួងការបរទេសជប៉ុន និងសហការី លោក SUZUKI Masahiro មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ លោកស្រី FUJIMOTO Shoko លេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការី ព្រមទាំងលោកស្រី MIURA Yoshiko អនុប្រធាន JICA ប្រចាំកម្ពុជា និងសហការី។
ក្នុងឱកាសនោះ ក្រុមសវនកម្មជប៉ុន និងប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រលំហាច និងបានវាយតម្លៃខ្ពស់ចំពោះការប្រើប្រាស់ និងការថែទាំប្រព័ន្ធធារាសាស្ត្រលំហាចបានល្អ។ ជាមួយគ្នានេះក្រុមសវនកម្មជប៉ុនបានសំណូមពរដល់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបន្តគ្រប់គ្រង និងថែទាំប្រព័ន្ធរាសាស្ត្រនេះឱ្យមាននិរន្តរភាពទៅថ្ងៃអនាគត៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច​ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងនៅវិទ្យាស្ថានព័ត៌មានជលសាស្ត្រ ប្រទេសថៃ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពីការគ្រប់គ្រងធនធានទឹក រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងដំឡើងប្រព័ន្ធ Scardar នៅភូមិសាស្ត្រទំនប់អាងទឹកអូរតេធិបតី ក្នុងខេត្តមណ្ឌលគិរី


>> សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៥)

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង