• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ចុះពិនិត្យលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តរតនគិរី


ផុសថ្ងៃ: 13-06-2024 | អ្នកអាន: 116 |

Share


ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ចុះពិនិត្យលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តរតនគិរី
==============
ខេត្តរតនគិរី៖ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងខេត្តរតនគិរី អមដំណើរដោយឯកឧត្តមបណ្ឌិត ខឹម សុធា ទីប្រឹក្សាក្រសួងបានអញ្ជើញចុះពិនិត្យលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការជួសជុលថែទាំ(O&M) ប្រព័ន្ធធារាសាស្ត្រកន្លងមក ក៏ដូចជាពិនិត្យមើលស្ថានភាពទឹក ស្ថានភាពប្រព័ន្ធឧតុនិយម និងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ព្រមទាំងបានគូសបញ្ជាក់ពីកិច្ចការសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់ដូចជា ការបន្តជំរុញការចុះបញ្ជី និងការកំណត់ព្រំអាងទឹកនិងប្រព័ន្ធធារាសាស្ត្រឈានទៅសិក្សាធ្វើផែនទីកំណត់ទីតាំងប្រព័ន្ធធារាសាស្ត្រ និងអាងទឹកនៅទូទាំងខេត្តរតនគិរី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កត្តាដែលសំខាន់មិនអាចខ្វះបាន ដើម្បីគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយនិរន្តរភាព គឺការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។
ឆ្លៀតក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តមទីប្រឹក្សាបានធ្វើបទបង្ហាញស្តីពីមូលដ្ឋានគ្រឹះជលសាស្រ្ត ស្ថានភាពជលសាស្ដ្រ ទឹកជំនន់និងគ្រោះរាំងស្ងួតនៅប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរីផងដែរ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរីបានថ្លែងអំណរគុណ និងបានសំណូមពរដល់ ឯកឧត្តមរដ្ឋលេខាធិការ បន្តផែនការពង្រឹងសមត្ថភាពមន្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញជលសាស្ដ្រ ឧតុនិយម ដើម្បីមន្ទីរអាចមានសមត្ថភាពព្យាករអាកាសធាតុ និងរៀបចំចងក្រងព័ត៌មាន និងទិន្នន័យ ឱ្យបានត្រឹមត្រូវច្បាស់លាស់ និងរក្សាទុកដោយនិរន្តរភាព។
បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមប្រព័ន្ធធារាសាស្ត្រមួយចំនួនដូចជា ប្រព័ន្ធធារាសាស្ត្រល្បាំង១ និងល្បាំង២៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច​ ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងនៅវិទ្យាស្ថានព័ត៌មានជលសាស្ត្រ ប្រទេសថៃ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពីការគ្រប់គ្រងធនធានទឹក រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងដំឡើងប្រព័ន្ធ Scardar នៅភូមិសាស្ត្រទំនប់អាងទឹកអូរតេធិបតី ក្នុងខេត្តមណ្ឌលគិរី


>> សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៥)

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង