• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

កម្រងរូបភាពទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយព្រែកហូរនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល


ផុសថ្ងៃ: 14-06-2024 | អ្នកអាន: 158 |

Share


កម្រងរូបភាពទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយព្រែកហូរនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល
================
ប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតមានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅប្រមាណ ៥១៥ ម៉ែត្រគូបក្នុង១វិនាទី ទៅតាមព្រែក និងប្រឡាយ ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%។
ការងារសំខាន់ៗ មានដូចជា៖ ១)ស្តារព្រែកហូរប្រវែង៧,២គីឡូម៉ែត្រ ក្នុងនោះមានប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ មាត់លើ ៤០-៥០ ម៉ែត្រ និងបាត ១៥-២៥ ម៉ែត្រ និងប្រឡាយចាក់បេតុងប្រវែង ៣,៧គីឡូម៉ែត្រ មាត់លើ ៣០-៣៥ ម៉ែត្រ និងបាត ៥-១០ ម៉ែត្រ និង ២)លទ្ធភាពដោះទឹកបានប្រមាណ ៥១៥ ម៉ែត្រគូបក្នុង១វិនាទី ទៅតាមព្រែកយាយជាត្រង់ចំណុចភូមិព្រែកហូរកើតប្រមាណ ២១៥ម៉ែត្រគូបក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ ត្រង់ចំណុចភូមិរកាខ្ពស់ ២០០ម៉ែត្រគូបក្នុង១វិនាទី ធ្លាក់ចូលបឹងរាន និងព្រែកថីត្រង់ចំណុចភូមិអាចម៍កុក ១០០ម៉ែត្រគូបក្នុង១វិនាទី ហូរធ្លាក់ទៅទន្លេបាសាក់៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


>> វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


>> លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង