• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងលើកទី២ សម្រាប់គម្រោង PEARL


ផុសថ្ងៃ: 04-09-2024 | អ្នកអាន: 123 |

Share


ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងលើកទី២ សម្រាប់គម្រោង PEARL
=============
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកគណៈកម្មាធិការតម្រង់ទិសគម្រោង និងលោកបណ្ឌិត ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោងលើកទី២ សម្រាប់គម្រោង “ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជនដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (ហៅកាត់គម្រោង PEARL)”។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីសហប្រធានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ព្រមទាំងសមាជិកគណៈកម្មាធិការតម្រង់ទិសគម្រោងរួមមាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសមាគមតំណាងឱ្យវិស័យឯកជន និងកសិករ។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ទី១)ត្រួតពិនិត្យមើលវឌ្ឍនភាពនៃសកម្មភាពគម្រោងនាពេលបច្ចុប្បន្ន និងទី២) កំណត់បញ្ហាប្រឈមដែលអាចកើតមានសម្រាប់ការអនុវត្តគម្រោង និងផ្តល់ការណែនាំដើម្បីធានាថាផលប៉ះពាល់ និងលទ្ធផលរបស់គម្រោង PEARL អាចសម្រេចបាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្រសួងធនធានទឹក និងឧតុនិយមនឹងជួយលើការងារផ្តល់ព័ត៌មានកសិ-ឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម។ គួរបញ្ជាក់ផងដែរថា គម្រោង PEARL ទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង(GCF) ដើម្បីអនុវត្តនៅក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវអនុវត្តរួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមជាមួយនឹងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)។ គម្រោងនេះត្រូវបានអនុម័តដោយមូលនិធិអាកាសធាតុបៃតង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៥ កាលពីខែមីនាឆ្នាំ២០២៣កន្លងទៅ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមជាសហប្រធាន បើកកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការតម្រង់ទិសគម្រោង នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃការតែងតាំង និងការបញ្ចប់មុខតំណែងមន្រ្តីរាជការ ក្រសួងធនធានទឹក និងឧតុនិយម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង