• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្ដម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើនិងទំនប់ក្រោម ខេត្ដមណ្ឌលគិរី


ផុសថ្ងៃ: 03-09-2024 | អ្នកអាន: 38 |

Share


ឯកឧត្ដម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើនិងទំនប់ក្រោម ខេត្ដមណ្ឌលគិរី
============
ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ ១-២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី នាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលទ្ធភាពបង្កើតអាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​គម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ក្នុងភូមិសាស្ត្រខេត្តកោះកុង


>> មន្ត្រីជំនាញជលសាស្ត្រ​ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តការងារ​ថែទាំស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមកិច្ចប្រជុំចរចាគម្រោងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


>> គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់បានផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាកសិករ ក្នុងឃុំជ្រោយប្រស់ ខេត្តកោះកុង


>> ឯកឧត្តម​ សុត រស្មី រដ្ឋលេខាធិការ​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង​ធនធានទឹក និង​ឧតុនិយម​ចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលទទួលមរណភាព​ដោយរោគាពាធ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង