• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការបង្កើត និងកិច្ចដំណើរការ នៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង


ផុសថ្ងៃ: 09-09-2024 | អ្នកអាន: 131 |

Share


ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការបង្កើត និងកិច្ចដំណើរការ នៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង
============
នៅទីស្ដីការក្រសួង៖ នាថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការបង្កើត និងកិច្ចដំណើរការនៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្ត ឧតុនិយមដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ មកពីនាយកដ្ឋានចំនួន៥ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ដចំនួន១០ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកបានបញ្ជាក់ឱ្យដឹងថា ការបង្កើត និងកិច្ចដំណើរការនៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង គឺផ្តោតសំខាន់ទៅលើការចែករំលែករាល់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ធនធានទឹកក្នុងអាងស្ទឹង រក្សាទឹកទុកសម្រាប់ការស្រោចស្រព ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ឧស្សាហកម្ម ថាមពលវារីអគ្គិសនី ប្រព័ន្ធអេកូឡូស៊ី ដើម្បីអភិវឌ្ឍឱ្យមានតុល្យភាព និងនិរន្តរភាព កំណត់ឱ្យច្បាស់នូវសកម្មភាពអាទិភាពសម្រាប់ការអភិវឌ្ឍ ការគ្រប់គ្រង និងការអភិរក្សធនធានទឹកនៅក្នុងអាងស្ទឹង ដោយផ្អែកលើវិធីសាស្ត្រគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានក្នុងការទទួលខុសត្រូវទាក់ទងនឹងទឹកដែលបានកំណត់ដោយច្បាប់។
ឯកឧត្តមអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាទុនមួយយកទៅបណ្តុះបណ្តាលបន្តដល់សហការីក្នុងអង្គភាព និងអ្នកពាក់ព័ន្ធអាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមរាជធានី-ខេត្តនីមួយៗ ដើម្បីឱ្យគាត់ចូលរួមក្នុងការគ្រប់គ្រង ការប្រើប្រាស់ទឹក ប្រកបដោយសមភាព ប្រសិទ្ធិភាព និងសូមឱ្យសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់រាល់ការពន្យល់ណែនាំ និងបទបង្ហាញផ្សេងៗរបស់គ្រូឧទ្ទេស ដើម្បីបង្កើនចំណេះដឹងខ្លួនឯង និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី១) នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមជាសហប្រធាន បើកកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការតម្រង់ទិសគម្រោង នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃការតែងតាំង និងការបញ្ចប់មុខតំណែងមន្រ្តីរាជការ ក្រសួងធនធានទឹក និងឧតុនិយម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង