• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការបញ្ជូនទឹក ការបែងចែកទឹក និងការបូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងស្រុកបាទី ខេត្តតាកែវ


ផុសថ្ងៃ: 02-02-2025 | អ្នកអាន: 605 |

Share


នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្រ្តីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលការបញ្ជូនទឹកពីស្ទឹងព្រែកត្នោតចូលទៅទន្លេបាទីរហូតដល់ក្នុងប្រព័ន្ធប្រឡាយហនុមាន និងបន្តពិនិត្យមើលការបែងចែកទឹក និងការបូមទឹកសង្គ្រោះស្រូវប្រាំង ដើម្បីធានាឱ្យបងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងស្រុកបាទី ខេត្តតាកែវ ទទួលបានទឹកក្នុងការដាក់បំពេញសង្រ្គោះស្រូវប្រាំង។
 
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម រយៈពេលជាង ១០ថ្ងៃមកនេះ បានធ្វើអន្តរាគមន៍បើកទ្វារទឹកទំនប់អាងទឹកតាសាលស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបញ្ជូនទឹកតាមស្ទឹងព្រែកត្នោតចូលក្នុងអាងទឹកទន្លេបាទីតាមប្រឡាយ៧៨ ហើយបញ្ជូនបន្តពីអាងទឹកទន្លេបាទីមកប្រព័ន្ធប្រឡាយមេហនុមាន ដើម្បីទៅអន្តរាគមន៍ជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណជាង ៤ពាន់ហិកតា ដែលប្រឈមនឹងការខ្វះខាតទឹក ក្នុងស្រុកបាទី ខេត្តតាកែវ។
 
ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានបន្តចុះពិនិត្យការបូមទឹកស្រោចស្រពនៅតាមប្រឡាយមេ ប្រឡាយរង ក្នុងប្រព័ន្ធប្រឡាយហនុមាន ដើម្បីសង្រ្គោះស្រូវប្រាំងបងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ នៅឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ក្នុងស្រុកបាទី ខេត្តតាកែវ។
 
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករបានល្អប្រសើរ ក្រោយពីបានទទួលទឹកសង្រ្គោះស្រូវប្រាំងទាន់ពេលវេលា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន


>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


>> សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង