• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

អំពីក្រសួង
ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
បេសកកម្មនេះធ្វើឡើងតាមរយៈការរៀបចំ និងការអនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយ ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលទាក់ទងនឹងការដឹកនាំនិងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
ក្រសួងធនធានទឹក និងឧតុនិយម មានមុខងារនិងភារកិច្ចដូចខាងក្រោម៖
• កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម បម្រើដល់ការធ្វើអាជីវកម្ម ការអភិវឌ្ឍ និងការថែរក្សាការពារប្រកបដោយនិរន្តរភាពជា លក្ខណៈជាតិ និងអន្តរជាតិស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
• សិក្សាស្រាវជ្រាវនូវសក្ដានុពលទឹក រួមទាំងទឹកលើដី ទាំងទឹកក្រោមដី និងទឹកលើអាកាស ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្កើតឡើងនូវមូលដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រច្បាស់លាស់
• លើកទិសដៅផែនការរយៈពេលខ្លី មធ្យម និងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍ និងថែរក្សា ការពារនូវធនធានទឹក ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងទាំងនៅជនបទ
• គ្រប់គ្រង ត្រួតពិនិត្យនូវរាល់ការធ្វើអាជីវកម្មលើធនធានទឹកដោយផ្ទាល់ និងប្រយោលប្រកបដោយសនិទានភាព និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះមហន្តរាយដែលអាចកើតមានឡើង
• រៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញត្តិផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក និងឧតុនិយម ព្រមទាំងតាមដានលើការអនុវត្ត
• ប្រមូលចងក្រងឯកសារ និងធ្វើអាជីវកម្មនូវទិន្នន័យឧតុនិយម និងជលសាស្ត្រ បម្រើដល់វិស័យនានា ដែលមានការពាក់ព័ន្ធជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល
• ផ្ដល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់ឯកជន អង្គការវិជ្ជាជីវៈ សហគមន៍ និងប្រជាពលរដ្ឋទូទៅដែលមានការពាក់ព័ន្ធដើម្បីកែលម្អ និងធ្វើអាជីវកម្មធនធានទឹកឱ្យបានសមស្រប
• ពង្រីក និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្ដុះបណ្ដាល កែលម្អ និងផ្សព្វផ្សាយ
• ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងការងារសហប្រតិបត្តិការអន្តរជាតិលើ វិស័យធនធានទឹក និងឧតុនិយម
• ចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង។

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​គម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ក្នុងភូមិសាស្ត្រខេត្តកោះកុង


>> មន្ត្រីជំនាញជលសាស្ត្រ​ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តការងារ​ថែទាំស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមកិច្ចប្រជុំចរចាគម្រោងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


>> គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់បានផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាកសិករ ក្នុងឃុំជ្រោយប្រស់ ខេត្តកោះកុង


>> ឯកឧត្តម​ សុត រស្មី រដ្ឋលេខាធិការ​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង​ធនធានទឹក និង​ឧតុនិយម​ចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលទទួលមរណភាព​ដោយរោគាពាធ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង