• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ផាង វី ដឹកនាំក្រុមការងារបច្ចេកទេសចុះដំឡើងម៉ាស៊ីនបូមទឹកតជាស៊េរី ដើម្បីអន្តរាគមន៍បូមយោងទឹកកម្ពស់ ១៦ម៉ែត្រ ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ១៥០ហិកតា ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


ផុសថ្ងៃ: 02-02-2025 | អ្នកអាន: 669 |

Share


តបតាមបទបញ្ជារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរកវិធីដោះស្រាយដើម្បីបូមទឹកកម្ពស់ ១៦ម៉ែត្រ បញ្ជូនចូលស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកក្រូចឆ្មារ និងលោកមេឃុំប៉ឺស២ ចុះអន្តរាគមន៍បូមទឹក ដើម្បីបញ្ជូនទៅស្រោចស្រពផ្ទៃដីស្រែប្រាំងរបស់ប្រជាកសិករប្រមាណ ១៥០ហិកតា ដែលជួបការខ្វះខាតទឹក ក្នុងឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
 
លោក ផាង វី បានលើកឡើងថា ទីតាំងនេះធ្លាប់ដាក់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ប៉ុន្តែបូមអត់រួច ដោយសារនៅទីនេះមានកម្ពស់ខ្ពស់ប្រហែល ១៦ម៉ែត្រ ហើយទុយោតចេញប្រវែង ៣៦ម៉ែត្រ ក្នុងពេលដែលសមត្ថភាពរបស់ម៉ាស៊ីនបូមទឹកចល័តអាចបូមបានត្រឹមកម្ពស់ប្រមាណ ៧ទៅ៨ម៉ែត្រប៉ុណ្ណោះ។
 
ជាដំណោះស្រាយ ក្នុងប្រតិបត្តិការដើម្បីបូមទឹកជួយអន្តរាគមន៍នេះ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានរៀបចំម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះចំនួន ២គ្រឿង តជាស៊េរី បូមបណ្តាក់គ្នា ដើម្បីកាត់បន្ថយកម្ពស់ឱ្យម៉ាស៊ីនមានសមត្ថភាពក្នុងការរុញទឹកចូលក្នុងអាងដែលមានលូបង្កប់ក្នុងដី ទំហំ ៥០០មីលីម៉ែត្រ កាត់តាមវត្តពោធិសាល ប្រវែង៧០០ម៉ែត្រ ចូលទៅប្រឡាយដីប្រវែង ១៨០០ម៉ែត្រ រួចចូលក្នុងអូរតាសូ និងទំនប់ប៉ឺស២ ដើម្បីទៅជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករដែលជួបប្រទះការខ្វះខាតទឹកលើផ្ទៃដីសរុបប្រមាណ ១៥០ហិកតា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន


>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


>> សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង