• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ ជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា


ផុសថ្ងៃ: 03-02-2025 | អ្នកអាន: 648 |

Share


នៅព្រឹកថ្ងៃចន្ទ ៦កើត ខែ មាឃ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម បាន អនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រ កម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែង ការគួរសម និង ពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និង ឧតុនិយម។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និង ការកោតសរសើរ ចំពោះ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏រឹងមាំ លើវិស័យនានា របស់ប្រទេសទាំងពីរ ជាពិសេស ការគាំទ្រ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះដំណើរការសន្តិភាព នៅកម្ពុជា ព្រមទាំងបាន បង្ហាញនូវក្តីរីករាយ ក្នុងការបន្តពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និង ឧតុនិយម ដើម្បីធានាបាន នូវ សន្តិសុខទឹក និង ការគ្រប់គ្រងគ្រោះមហន្តរាយ ធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ។
 
ឯកឧត្តម រដ្ឋមន្ត្រី ក៏ បានជម្រាបជូនគណៈប្រតិភូ ផងដែរ អំ ពីអាទិភាពការងារ និង ចក្ខុវិស័យ របស់ក្រសួង ក្នុងការ រួមចំណែកអនុវត្តន៍នូវ គោលនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ១) បន្ដបង្កើនសក្ដានុពលធនធាន ទឹក តាមរយៈ ការ បន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រដើម្បី ធានា ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ២)ការពង្រឹង និងធ្វើទំនើបកម្ម លើ ប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្តនិងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ ដំណឹងជាមុន (Early Warning System) ដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ៣) បន្ដការ រៀបចំ និងដាក់ចេញនូវច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្ត សម្រាប់វិស័យធនធានទឹក និងឧតុនិយម ៤)ការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍ ៥)  ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីការប្រើប្រាស់ និង ការ គ្រប់ គ្រង ធនធានទឹក និង ៦) ពង្រឹងយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ទាំង ថ្នាក់ ជាតិ និងអន្តរជាតិ ។
 
ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន សម្តែងនូវការ សាទរចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំង បានរំលេចនូវសមិទ្ធផល សំខាន់ៗនៃ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ លើគ្រប់កម្រិត។
 
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពី ជំហរ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី នៅ ក្នុងការបន្ត រក្សា និងពង្រីកបន្ថែម នូវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង អភិវឌ្ឍ និងអភិរក្សធនធានទឹក និងទំនើបកម្មវិស័យឧតុនិយម ជាពិសេសការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ការងារសហគមន៍ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន


>> សារលិខិតជូនពររបស់ ឯកឧត្ដម​រដ្ឋមន្ដ្រី ថោ ជេដ្ឋា​​ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


>> សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង